នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖ ១-របាយការណ៍លទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ប្រចាំឆ្នាំ២០២២ ២-របាយការណ៍ថវិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ៣-បញ្ហាផ្សេងៗ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន