Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និង មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងប្រាំនៅក្នុងខេត្តកែប
 ថ្ងៃទី 11 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និង មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងប្រាំនៅក្នុងខេត្តកែប រួមមាន ៖ មណ្ឌលសុខភាពពងទឹក , មណ្ឌលសុខភាពអង្កោល , មណ្ឌលសុខភាពចំការបី , មណ្ឌលសុខព្រៃធំ និង មណ្ឌលសុខភាពអូរក្រសារ ព្រមទាំងបាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៤៥ ប្រអប់ ស្មើនឹងចំនួន១ ១២៥ ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំងប្រាំ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។
ទន្ទឹមនោះ ក៏បានជួយឧបត្ថម្ភដល់ស្ត្រីម្នាក់ដែលបានអញ្ជើញមកសម្រាលកូន និង សម្រាកនៅមណ្ឌលសុខភាពចំការបីនូវទឹកប្រាក់ចំនួន ១០០ ដុល្លារអាមេរិកផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី