Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ បាននាំយកឧបករណ៍តេស្តរហ័ស របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគល់ជូនការិយាល័យស្រុកកំពង់ចាម ស្រុកកំពង់សៀម និងការិយាល័យសុខាភិបាលស្រុក នៅក្រុងកំពង់ចាម
 ថ្ងៃទី 22 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ច្រឹង គឹមស៊្រាន សមាជិកគណៈកម្មការទី៣ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំយកឧបករណ៍តេស្តរហ័ស របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រគល់ជូនការិយាល័យស្រុកកំពង់ចាម ស្រុកកំពង់សៀម និងការិយាល័យសុខាភិបាលស្រុក នៅក្រុងកំពង់ចាម ចំនួន៥កេសធំ ស្មើ៣៣៧៥តេស្ត សម្រាប់បំរើជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ បានពាំនាំការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបំរើការងារក្នុងខេត្តកំពង់ចាម ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី