Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកទឹកឈូ កងកម្លាំងទាំង៣ មេឃុំ ទាំង១៣ ប្រធាន-អនុប្រធានមណ្ឌលសុខភាពទាំង៩ មេភូមិ ទាំង៥៥ភូមិ
 ថ្ងៃទី 12 ខែមករា ឆ្នាំ2024

នៅសាលប្រជុំសាលាស្រុកទឹកឈូ រសៀល ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិកាគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល សួសុខទុក្ខជាមួយមន្ត្រីរាជការនៃរដ្ឋបាលស្រុកទឹកឈូ កងកម្លាំងទាំង៣ មេឃុំ ទាំង១៣ ប្រធាន-អនុប្រធានមណ្ឌលសុខភាពទាំង៩ មេភូមិ ទាំង៥៥ភូមិ សរុបចំនួន ១០៥នាក់។
ក្នុងឱកាសនោះឯកឧត្តមប្រធាន បាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៨១ប្រអប់ ស្មើនឹងចំនួន ២០២៥ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំង៩ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី