Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត
 ថ្ងៃទី 12 ខែមករា ឆ្នាំ2024

នាព្រឹក ថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ លោកជំទាវ កង សៅរ៍ធន លេខាធិកាគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាពចំនួនប្រាំនៅក្នុងក្រុងកំពត និងក្រុងបូកគោ ខេត្តកំពត រួមមាន ៖ មណ្ឌលសុខភាពត្រេីយកោះ, មណ្ឌលសុខភាពក្រាំអំបិល, មណ្ឌលសុខភាពកំពង់កណ្តាល, មណ្ឌលសុខភាពព្រែកត្នោតនិងមណ្ឌលសុខភាពកោះតូច ព្រមទាំងបាននាំយកនូវឧបករណ៍តេស្តរហ័ស Rapid Test កូវីដ-១៩ ចំនួន ៤៥ប្រអប់ ស្មើនឹងចំនួន១ ១២៥ ឧបករណ៍ ឧបត្ថម្ភជូនមណ្ឌលសុខភាពទាំងប្រាំ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង ២២៥ឧបករណ៍ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី