នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសង្គមកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) នៅសាលប្រជុំ Nakry (ជាន់M) សណ្ឋាគារសុខា រាជធានីភ្នំពេញ។ អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម៖ ១.សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ ២.ការតែងតាំងអ្នករាយការណ៍ ៣.ការណែនាំអំពីប្រតិភូ ៤.ការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេច៖ -របាយការណ៍នៃកិច្ចប្រជុំ AIPACODD លើកទី៥ -ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលសម្រាប់ការគាំពារសង្គមរួមបញ្ចូល (កម្ពុជា) -ការពង្រឹងការការពារសុខភាពសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាស៊ាន (ប្រទេសថៃ) -ជំរុញការចូលរួមជាមួយយុវជន ដើម្បីនិរន្តរភាព ធន់ និងវិបុលភាព សហគមន៍អាស៊ាន (សេចក្តីព្រាងសេចក្តីសម្រេចដាក់ជូនដោយអង្គប្រជុំយុវជន សមាជិកសភានៃ AIPA សម្រាប់ការអនុម័ត) ៥.បញ្ហាផ្សេងទៀត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន