Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការសង្គមកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
 ថ្ងៃទី 2 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចសង្គមកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) នៅសាលប្រជុំ Nakry (ជាន់M) សណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម៖
១.សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ
២.ការតែងតាំងអ្នករាយការណ៍
៣.ការណែនាំអំពីប្រតិភូ
៤.ការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេច៖
-របាយការណ៍នៃកិច្ចប្រជុំ AIPACODD លើកទី៥
-ការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលសម្រាប់ការគាំពារសង្គមរួមបញ្ចូល (កម្ពុជា)
-ការពង្រឹងការការពារសុខភាពសង្គម ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាស៊ាន (ប្រទេសថៃ)
-ជំរុញការចូលរួមជាមួយយុវជន ដើម្បីនិរន្តរភាព ធន់ និងវិបុលភាព សហគមន៍អាស៊ាន (សេចក្តីព្រាងសេចក្តីសម្រេចដាក់ជូនដោយអង្គប្រជុំយុវជន សមាជិកសភានៃ AIPA សម្រាប់ការអនុម័ត)
៥.បញ្ហាផ្សេងទៀត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី