គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកនៃក្រុម ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន