Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញប្រជុំត្រៀមជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ នៅខេត្តក្រចេះ
 ថ្ងៃទី 14 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកនៃក្រុម ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល និងមេភូមិ នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024