គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង នាល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅអាហារដ្ឋានម្លប់ត្រជាក់លីមុំ ស្ថិតឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកនៃគណៈកម្មការ ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន