Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ប្រជុំត្រៀមជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរស្រុកក្រុមប្រឹក្សាឃុំទាំង៣នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង
 ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង នាល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅអាហារដ្ឋានម្លប់ត្រជាក់លីមុំ ស្ថិតឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាផ្សេងៗ ព្រមទាំងស្តាប់ការចូលរួមជាមតិយោបល់ពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិកនៃគណៈកម្មការ ដើម្បីត្រៀមក្នុងពិធីជួបសំណេះសំណាល និង ពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី