គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ ======= នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក ហែម ហ៊ឹម ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ និងសហការី ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារ បញ្ហាប្រឈម និងសំណូមពររបស់រមន្ទីរដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការទទួលពាក្យបណ្តឹង និងចំណាត់ការពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ៕