Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ
 ថ្ងៃទី 1 ខែមករា ឆ្នាំ2025

គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ
=======
នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (ហៅកាត់គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក ហែម ហ៊ឹម ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ និងសហការី ដើម្បីឈ្វេងយល់អំពីការអនុវត្តការងារ បញ្ហាប្រឈម និងសំណូមពររបស់រមន្ទីរដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការទទួលពាក្យបណ្តឹង និងចំណាត់ការពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី