ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តការងាររបស់ឃុំ និងភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន លើបញ្ហាប្រឈម និងប្រមូលព័ត៌មានផ្សេងៗជុំវិញការចុះឈ្មោះ ការពិនិត្យឈ្មោះ ការកែរតម្រូវឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ និងការរីករាលដាលនៃជំងឺ Covod-19 ។ នាឱកាសនោះឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកាជូនសមាជិកអង្គប្រជុំចំនួន ២០០.០០០៛ និងបានឧបត្ថម្ភដល់ភ្នាក់ងារអង្កេត ពិនិត្យការចុះបញ្ជីចុះឈ្មោះបោះឆ្នោតសម្រាប់រយៈពេល១៥ថ្ងៃចំនួន ៣០០.០០០៛ ផងដែរ ។ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ៥០០.០០០៛ ។