Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តការងាររបស់ឃុំ និងភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 20 ខែតុសា ឆ្នាំ2024

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណៈកម្មការទី៩ និងជាសមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តការងាររបស់ឃុំ និងភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន លើបញ្ហាប្រឈម និងប្រមូលព័ត៌មានផ្សេងៗជុំវិញការចុះឈ្មោះ ការពិនិត្យឈ្មោះ ការកែរតម្រូវឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ និងការរីករាលដាលនៃជំងឺ Covod-19 ។ នាឱកាសនោះឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកាជូនសមាជិកអង្គប្រជុំចំនួន ២០០.០០០៛ និងបានឧបត្ថម្ភដល់ភ្នាក់ងារអង្កេត ពិនិត្យការចុះបញ្ជីចុះឈ្មោះបោះឆ្នោតសម្រាប់រយៈពេល១៥ថ្ងៃចំនួន ៣០០.០០០៛ ផងដែរ ។ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ៥០០.០០០៛ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024