ឯកឧត្តម ជឹម លាវ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ និងស្តាប់សេចក្តីរាយការណ៍ ប្រមូលពត័ម៌ាន បញ្ហាផ្សេងៗ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
ថ្ងៃទី 18 ខែមិថុនា ឆ្នាំ2024
ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ និងស្តាប់សេចក្តីរាយការណ៍ ប្រមូលពត័ម៌ាន បញ្ហាផ្សេងៗ ពិសេសពីជំងឺCovid-19នៅក្នុងមូលដ្ឋានឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បន្ទាប់មក ឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជុំវិញដំណើរការឆ្ពោះទៅការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ។ នាឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជាថវិកាជូនថ្នាក់ដឹកនាំឃុំ សម្រាប់ចំណាយលើការប្រើប្រាស់ ទឹក ភ្លើង ក្នុងសាលាឃុំ និងការធ្វើដំណើររបស់មេភូមិទាំង១០ និងបានផ្តល់ជាសម្ភារៈការិយាល័យផ្សេងៗ រួមទាំងថវិកាជូនប្រជាពលរដ្ឋដែលបានឆ្លង និងកើតជំងឺCovid-19ដែលមានការខ្វះខាតជីវភាពក្នុងពេលបិទខ្ទប់ សរុបថវិកាទាំងអស់ចំនួន ២,៤៨០,០០០៛ ។