Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ ក្រុម​ប្រឹក្សា​ឃុំ មេភូមិ និង​ស្តាប់​សេចក្តី​រាយការណ៍ ប្រមូល​ពត័ម៌ាន បញ្ហាផ្សេងៗ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 18 ខែមិថុនា ឆ្នាំ2024

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ និងស្តាប់សេចក្តីរាយការណ៍ ប្រមូលពត័ម៌ាន បញ្ហាផ្សេងៗ ពិសេសពីជំងឺCovid-19នៅក្នុងមូលដ្ឋានឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ បន្ទាប់មក ឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាផ្សេងៗជុំវិញដំណើរការឆ្ពោះទៅការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ។ នាឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជាថវិកាជូនថ្នាក់ដឹកនាំឃុំ សម្រាប់ចំណាយលើការប្រើប្រាស់ ទឹក ភ្លើង ក្នុងសាលាឃុំ និងការធ្វើដំណើររបស់មេភូមិទាំង១០ និងបានផ្តល់ជាសម្ភារៈការិយាល័យផ្សេងៗ រួមទាំងថវិកាជូនប្រជាពលរដ្ឋដែលបានឆ្លង និងកើតជំងឺCovid-19ដែលមានការខ្វះខាតជីវភាពក្នុងពេលបិទខ្ទប់ សរុបថវិកាទាំងអស់ចំនួន ២,៤៨០,០០០៛ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី