ក្រោយពីកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា IPUលើកទី១៤២ អស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីក្រុងហ្សឺណែវ ប្រទេសស្វីស នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤២ បានអញ្ជើញដឹកនាំប្រជុំដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងរបាយការណ៍ ដើម្បីដាក់ជូនសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ដ៏ខ្ពង់ខ្ពស់ ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញ ឯកឧត្តម សោម សាវុធ ឯកឧត្តម គឹម សុចិត្រា លោក កុយ ម៉ាឡៃវិរៈ លោក សុខ ពិសី (រដ្ឋសភា) លោក សេង ធី (រដ្ឋសភា) និងលោក កេត ជិន្នរ៉ន ។ អង្គប្រជុំបានសម្រេចកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍មួយចំនួន ដូចតទៅ ៖ ១- សមត្ថភាពក្នុងសមាសភាពគណៈប្រតិភូ ២-ត្រៀមបេក្ខភាពចូលរួមក្នុងគណៈកម្មការនានារបស់សហភាពអន្តរសភា IPU ៣-ពង្រឹងដៃគូរ និងការងារឡប់ប៊ី ៤-ពិនិត្យលើសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា នៃសហភាពអន្តរសភា (IPU)។ ៥-សហភាពអន្តរសភាIPU ក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចេរភាពនៅក្នុងពេល និងក្រោយពេល ជំងឺរាតត្បាត ៦-កម្ពុជាមានសមត្ថភាព និងអាចធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចរៀបចំប្រជុំអន្តរសភាIPU នៅពេលខាងមុខបាន។