Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ក្រោយ​ពី​កិច្ច​ប្រជុំ​មហា​សន្និ​បាត​សហភាព​អន្តរសភា IPUលើកទី១៤២ អស់​រយៈ​ពេល ៤ថ្ងៃ ឯកឧត្តម យ៉ង់ សែម បាន​អញ្ជើញ​ដឹក​នាំ​ប្រជុំ​ដើម្បី​ពិនិត្យ និងកែសម្រួល លើ​សេចក្តី​ព្រាង​របាយការណ៍ ដើម្បី​ដាក់​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា និង​សម្តេច​ប្រធាន​រដ្ឋសភា ដ៏ខ្ពង់ខ្ពស់
 ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024

ក្រោយពីកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភា IPUលើកទី១៤២ អស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ផ្សាយចេញពីក្រុងហ្សឺណែវ ប្រទេសស្វីស
នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានដឹកនាំគណៈប្រតិភូដឹកនាំកិច្ចការទូទៅចូលរួមមហាសន្និបាតសហភាពអន្តរសភា(IPU) លើកទី១៤២ បានអញ្ជើញដឹកនាំប្រជុំដើម្បីពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងរបាយការណ៍ ដើម្បីដាក់ជូនសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា ដ៏ខ្ពង់ខ្ពស់ ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីជំនាញ ឯកឧត្តម សោម សាវុធ ឯកឧត្តម គឹម សុចិត្រា លោក កុយ ម៉ាឡៃវិរៈ លោក សុខ ពិសី (រដ្ឋសភា) លោក សេង ធី (រដ្ឋសភា) និងលោក កេត ជិន្នរ៉ន ។
អង្គប្រជុំបានសម្រេចកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍មួយចំនួន ដូចតទៅ ៖
១- សមត្ថភាពក្នុងសមាសភាពគណៈប្រតិភូ
២-ត្រៀមបេក្ខភាពចូលរួមក្នុងគណៈកម្មការនានារបស់សហភាពអន្តរសភា IPU
៣-ពង្រឹងដៃគូរ និងការងារឡប់ប៊ី
៤-ពិនិត្យលើសេចក្តីសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សសមាជិកសភា នៃសហភាពអន្តរសភា (IPU)។
៥-សហភាពអន្តរសភាIPU ក្នុងកិច្ចការអភិវឌ្ឍន៍ប្រកបដោយចេរភាពនៅក្នុងពេល និងក្រោយពេល ជំងឺរាតត្បាត
៦-កម្ពុជាមានសមត្ថភាព និងអាចធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចរៀបចំប្រជុំអន្តរសភាIPU នៅពេលខាងមុខបាន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី