នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បាននាំយកនូវសម្ភារមួយចំនួនដើម្បីចែកជូនប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីការពារពីជំងឺកូវីដ-១៩ រួមមានដូចជា៖ អាល់កុលចំនួន ១០០លីត្រ, ម៉ាស់ចំនួន ៥០០ម៉ាស់, សាប៊ូលាងដៃចំនួន១០៨០ដុំ លិខិតប័ណ្ណចំនួន ៤០០សន្លឹក និងថវិកាចំនួន ១.០០០.០០០ រៀល ។