Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក អភិបាល​ស្រុក និង​មេឃុំ​ទាំង​១០​ក្នុង​ស្រុក​ជើង​ព្រៃ ខេត្តកំពង់ចាម
 ថ្ងៃទី 15 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម បាននាំយកនូវសម្ភារមួយចំនួនដើម្បីចែកជូនប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីការពារពីជំងឺកូវីដ-១៩ រួមមានដូចជា៖ អាល់កុលចំនួន ១០០លីត្រ, ម៉ាស់ចំនួន ៥០០ម៉ាស់, សាប៊ូលាងដៃចំនួន១០៨០ដុំ លិខិតប័ណ្ណចំនួន ៤០០សន្លឹក និងថវិកាចំនួន ១.០០០.០០០ រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024