នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាដំបូងខេត្តកោះកុង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងលោក មីន មករា ប្រធានសាលាដំបូង ដោយការអញ្ជើញចូលរួមពីលោកចៅក្រម លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង។
ក្នុងជំនួបពិភាក្សានេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពនៃការអនុវត្តក្រមទាំង០៤ (ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី) បញ្ហាប្រឈម និងការលំបាក អំពីការការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ (សិទ្ធិទទួលបានការជុំនំជុំរះក្តីដោយយុត្តិធម៌ និងបញ្ហាអ្នកជាប់ឃុំលើសនីតិវិធី)៕