Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ឯកឧត្តម ខៀវ មុត ប្រធាន​ស្តីទីគណៈ​កម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងា​ជាមួយ​នឹង​លោក មីន មករា ប្រធាន​សាលា​ដំបូង​
 ថ្ងៃទី 19 ខែកញ្ញា ឆ្នាំ2024

នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាដំបូងខេត្តកោះកុង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងាជាមួយនឹងលោក មីន មករា ប្រធានសាលាដំបូង ដោយការអញ្ជើញចូលរួមពីលោកចៅក្រម លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង។

ក្នុងជំនួបពិភាក្សានេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពនៃការអនុវត្តក្រមទាំង០៤ (ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី) បញ្ហាប្រឈម និងការលំបាក អំពីការការដោះស្រាយបណ្តឹងប្រជាពលរដ្ឋ (សិទ្ធិទទួលបានការជុំនំជុំរះក្តីដោយយុត្តិធម៌ និងបញ្ហាអ្នកជាប់ឃុំលើសនីតិវិធី)៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី
   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024

   ថ្ងៃទី 8 ខែឧសភា ឆ្នាំ2024