នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួួយនឹងឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានបន្តកិច្ចសហការគាំទ្រជីកស្តារស្រះទឹកជូនប្រជាពលរដ្ឋនៅភូមិភាគទី៥ ប្រចាំឆ្នាំ២០១៩ បានចំនួន១០កន្លែង រួមមាន ខេត្តកំពត០៨កន្លែង ខេត្តតាកែវ០១កន្លែង និងខេត្តកែប០១កន្លែង នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៕