Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
ដឹក​នាំ​ដោយ​ឯកឧត្តម ខៀវ មុត អនុ​ប្រធាន​គណៈ​កម្មការទី១​ព្រឹទ្ធសភា ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួួយ​នឹងឯកឧត្តម ម៉ុង ឬទ្ធី ​ប្រធាន​គណៈ​កម្មការ​ទី៣​ព្រឹទ្ធសភា ​ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​ឯក​ឧត្តម ដែល​បាន​បន្ត​កិច្ច​សហការ​គាំទ្រ​ជីក​ស្តារ​ស្រះ​ទឹក​ជូន​ប្រជា​ពលរដ្ឋនៅ​ភូមិភាគ​ទី៥
 ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួួយនឹងឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានបន្តកិច្ចសហការគាំទ្រជីកស្តារស្រះទឹកជូនប្រជាពលរដ្ឋនៅភូមិភាគទី៥ ប្រចាំឆ្នាំ២០១៩ បានចំនួន១០កន្លែង រួមមាន ខេត្តកំពត០៨កន្លែង ខេត្តតាកែវ០១កន្លែង និងខេត្តកែប០១កន្លែង នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី