គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងអ្នកគ្រប់គ្រង និងជនរងគ្រោះទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ
ថ្ងៃទី 26 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងអ្នកគ្រប់គ្រង និងជនរងគ្រោះទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអ្នកគ្រប់គ្រង និងជនរងគ្រោះដែលទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីការអប់រំកែប្រែ និងនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីឯឧត្តម ហ៊ុង ទូហាយ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីរាជការជុំវិញខេត្តបន្ទាយមានជ័យជាច្រើនរូប។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន១០០០០០០រៀល សម្រាប់របបអាហារដល់ជនរងគ្រោះទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យផងដែរ។