Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈ​ប្រតិភូ​គណៈកម្មការទី១​ព្រឹទ្ធសភា ​ជួបសំណេះ​សំណាល​ជាមួយនឹង​​អ្នក​គ្រប់​គ្រង និង​ជន​រង​គ្រោះ​ទទួល​ការ​ស្តា​នីតិ​សម្បទា ​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំបាក់ខេត្ត​បន្ទាយ​មាន​ជ័យ
 ថ្ងៃទី 26 ខែមីនា ឆ្នាំ2024

គណៈប្រតិភូគណៈកម្មការទី១​ព្រឹទ្ធសភា​ ជួបសំណេះសំណាល​ជាមួយនឹង​អ្នកគ្រប់គ្រង និងជនរងគ្រោះ​ទទួលការស្តានីតិសម្បទា នៅ​មជ្ឈមណ្ឌល​ជីវិតថ្មីភ្នំបាក់​ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម  ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា  បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអ្នកគ្រប់គ្រង និងជនរងគ្រោះដែលទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់អំពីការអប់រំកែប្រែ និងនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីឯឧត្តម ហ៊ុង ទូហាយ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា លោកជំទាវ ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីរាជការជុំវិញខេត្តបន្ទាយមានជ័យជាច្រើនរូប។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន១០០០០០០រៀល សម្រាប់របបអាហារដល់ជនរងគ្រោះទទួលការស្តានីតិសម្បទា នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី