គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តបាត់ដំបង
ថ្ងៃទី 25 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី នៅពន្ធនាគារខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ពន្ធនាគារខេត្តបាត់ដំបង ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន៥០០០០០រៀល សម្រាប់របបអាហារដល់អ្នកជាប់ឃំុក្នុងពន្ធនាគារផងដែរ។