Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
គណៈប្រតិភូ​គណៈ​កម្មការទី១​ព្រឹទ្ធសភា​ ជួប​សំណេះ​សំណាល​ជាមួយ​នឹង​មន្ត្រី​ពន្ធនា​គារ​ខេត្ត ខេត្តបាត់​ដំបង
 ថ្ងៃទី 25 ខែមីនា ឆ្នាំ2024

 

គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងមន្ត្រីពន្ធនាគារខេត្ត ខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០:០០នាទី នៅពន្ធនាគារខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម  ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា  បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដឹកនាំដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ប្រធានពន្ធនាគារខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពី ស្ថានភាពជាប់ឃុំរបស់ពិរុទ្ធជន និងទណ្ឌិត  និងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ពន្ធនាគារខេត្តបាត់ដំបង ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន៥០០០០០រៀល សម្រាប់របបអាហារដល់អ្នកជាប់ឃំុក្នុងពន្ធនាគារផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី