កិច្ចប្រជុំពិសេសនៅវិមានព្រឹទ្ធសភា គណៈប្រតិភូព្រឹទ្ធសភា-រដ្ឋសភា កម្ពុជា
ថ្ងៃទី 25 ខែមីនា ឆ្នាំ2024
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា គណៈប្រតិភូព្រឹទ្ធសភា-រដ្ឋសភា កម្ពុជារួមមាន ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ ទី១ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥រដ្ឋសភា ព្រមទាំងសមាជិក បានអញ្ជេីញស្តាប់បទបង្ហាញស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វេីបទបង្ហាញដោយតំណាងក្រសួងយុត្តិធម៌ តំណាងគណៈកម្មការសិទ្ធិមនុស្សកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដេីម្បីប្រមូលព័ត៌មានត្រៀមចូលរួមមហាសន្និបាត លេីកទី១៤០ នៃសហភាពអន្តរសភា IPU នៅទីក្រុង Doha ប្រទេសកាតា៕