Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១ នៃព្រឹទ្ធសភា
កិច្ចប្រជុំ​ពិសេស​នៅ​វិមាន​ព្រឹទ្ធសភា គណៈ​ប្រតិភូ​ព្រឹទ្ធ​សភា​-រដ្ឋ​សភា ​កម្ពុជា
 ថ្ងៃទី 25 ខែមីនា ឆ្នាំ2024

 

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា  គណៈប្រតិភូព្រឹទ្ធសភា-រដ្ឋសភា កម្ពុជារួមមាន  ឯកឧត្តម  យ៉ង់  សែម  ប្រធានគណៈកម្មការ ទី១ព្រឹទ្ធសភា   លោកជំទាវ  ទី  បូរ៉ាស៉ី  ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា  ឯកឧត្តម  ម៉ុម  ជឹមហ៊ុយ  ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងឯកឧត្តម  ឈាង  វុន  ប្រធានគណៈកម្មការទី៥រដ្ឋសភា   ព្រមទាំងសមាជិក បានអញ្ជេីញស្តាប់បទបង្ហាញស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា  ដែលធ្វេីបទបង្ហាញដោយតំណាងក្រសួងយុត្តិធម៌  តំណាងគណៈកម្មការសិទ្ធិមនុស្សកម្ពុជា  តំណាងក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ  និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី  ដេីម្បីប្រមូលព័ត៌មានត្រៀមចូលរួមមហាសន្និបាត លេីកទី១៤០  នៃសហភាពអន្តរសភា  IPU  នៅទីក្រុង  Doha ប្រទេសកាតា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី