សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធាន​គណៈកម្មការ​ទី៥​ព្រឹទ្ធសភា បានអញ្ជើញធ្វើទស្សនកិច្ច “ភូមិធម្មជាតិរុនតាឯក”

   ថ្ងៃទី 25 ខែមីនា ឆ្នាំ2024

ថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា បារាំង និងឯកឧត្តម ហុង  ទូហាយ ទីប្រឹក្សាសម្ដេចប្រធានព្រឹទ្ធសភា  បានអញ្ជើញទស្សនកិច្ច “ភូមិធម្មជាតិរុនតាឯក” ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងឱកាសនោះលោកជំទាវ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងអភិវឌ្ឍភូមិធម្មជាតិរុនតាឯក បានទស្សនារបាំជូនពរ និងជួបចៅៗជាកូនអ្នកភូមិ ដោយបានឧបត្តម្ភថវិកា៣០ម៉ឺនរៀល បន្ទាប់មកលោកជំទាវប្រធានបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋជាកសិករក្នុងភូមិ(ចុះទស្សនាដល់ចំការ) ជួបតំណាងភាគីចិនដែលបានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការឧទ្យានគំរូ បច្ចេកវិទ្យាកសិកម្មកម្ពុជា(សៀមរាប) ចិន(ក្វាងស៊ី) ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដល់កសិករ។ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចលោកជំទាវប្រធានបានឧបត្តម្ភដល់សហគមន៍ជាថវិកាចំនួន ៤០ម៉ឺនរៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១