សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ លោកជំទាវ ព្រំ ស៊ត ទីប្រឹក្សា​សម្តេច​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​សមាជិកា​ព្រឹទ្ធសភា

   ថ្ងៃទី 12 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ទី ៨ ខែមករា ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី, លោកជំទាវ ឃួន ឃុនឌី និងមន្រ្តីរាជការនារី បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ ព្រំ ស៊ត ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកាព្រឹទ្ធសភា នៅគេហដ្ឋានលោកជំទាវ ស្ថិតនៅភូមិបោះអង្កាញ់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ លោកជំទាវបានជម្រាបសួរសុខទុក្ខអំពីសុខភាព និងជូនពរក្នុងឱកាសឆ្នាំថ្មី២០២១នេះ សូមមានសុខភាពល្អ និងត្រូវថែរក្សាសុខភាពជៀសផុតពីជំងឺកូវីដ-១៩ ស្ថិតក្នុងឱកាសនោះលោកជំទាវពាំនាំអំណោយមួយចំនួន មាន : ទឹកល្ង១កេស ត្រីខ២យួរ ទឹកសុទ្ធ១កេស ទឹកសណ្តែក១កេស ត្រីងៀត១ កញ្ចប់ នំ១ធុង និងថវិកាឯកឧត្តមអគ្គលេខាធិការចំនួន ១ លានរៀល ជូនលោកជំទាវផងដែរ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១