សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯក​ឧត្តម ឆាយ វណ្ណា លេខា​ធិការ​គណៈ​កម្មការ​ទី៥​ព្រឹទ្ធ​សភា បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​នឹងក្រុម​ប្រឹក្សា​ឃុំទ្រា ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ

   ថ្ងៃទី 22 ខែមេសា ឆ្នាំ2024

ព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៩
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងឈ្វេងយល់អំពី
វឌ្ឍភាព និងការអនុវត្តន៏តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានលើកឡើងអំពី តួនាទី និងភារកិច្ចសំខាន់របស់ក្រុមប្រឹក្សាឃុំត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរដោយយោងតាមផែនការ អភិវឌ្ឍ០៣ឆ្នាំរំកិលរបស់ឃុំស្របតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន និងជំរុញអនុវត្តន៏ជាប្រចាំគោលការណ៍ភូមិឃុំមានសុវត្ឋិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១