សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងាចែកជូន ដល់ចាស់ជរាដែលរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម

   ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2024

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដោយឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ ក្រសួងពត៌មាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអាវរងាចែកជូន ដល់ចាស់ជរាដែលរស់នៅក្នុងឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្នុងពិធីនេះ ឯកឧត្តម ឈិត គឹមយាត ក៏បានសំណេះសំណាលជាមួយប្រជាជនទាំង១៣ភូមិផងដែរ ដោយមានប្រសាសថាអស់រយៈពេលជាងមួយឆ្នាំហើយដែល ឯកឧត្តម ពុំបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើងដោយសារឯកឧត្តមមានបញ្ហាសុខភាព និង ត្រូវសម្រាកព្យាបាលអស់ពេលមួយរយៈធំ ។ ឯកឧត្តមមានការនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ហើយប្រជាជននិងអាជ្ញាធរទាំងអស់ក៏មានសេចក្តីនឹករលឹកដល់ឯកឧត្តមគ្រប់ៗគ្នាផងដែរ ។

ប្រជាជនទាំងអស់មានភាពសប្បាយរីករាយក្រៃលែងដែលបានទទួលអាវរងារទាន់ពេល វេលាតំរូវការរបស់ពួកគាត់ហើយពួកគាត់បាននិយាយថាអាវរងារនេះបានផ្តល់ភាពកក់ក្តៅ ដល់រាងកាយរបស់ពួកគាត់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១