សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា លេខា​ធិការ​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា បានអញ្ជើញ​ចូលរួម​ក្នុង​សន្និ​សីទ​ឥស្លាម​ពិភព​លោក ក្រោម​ប្រធាន​បទ «សន្តិភាព ឥស្លាម និង គុណ​តំលៃ​នៃ​ការ​និយម​កណ្តាល»

   ថ្ងៃទី 29 ខែឧសភា ឆ្នាំ2024

តបតាមការអញ្ជើញរបស់ អគ្គលេខាធិការសម្ព័ន្ធឥស្លាមពិភពលោក (Muslim World League ) នាថ្ងៃទី២៧ដល់២៩ ខែឧសភាឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទឥស្លាមពិភពលោក ក្រោមប្រធានបទ «សន្តិភាព ឥស្លាម និង គុណតំលៃនៃការនិយមកណ្តាល» ក្រោមអធិបតីភាពព្រះអង្គម្ចាស់ Khalad Al Faisal Bin Abdul Maziz Al -Saud អភិបាល ទីក្រុងម៉ាកាស់ប្រទេសអារ៉ាប៊ីសេអូឌីតនិងជាតំណាង៏ខ្ពង់ខ្ពស់ ព្រះចៅ Salman Bin Abdulaziz Al -Saud ព្រះមហាក្សត្យនៃព្រះរាជាណាចក្រអារ៉ាប៊ុសេអូឌីត នៅទីក្រុងម៉ាកាស់ ( MAKKAH) ប្រទេសអារ៉ាប៊ុសេអូឌីត មានការអញ្ជើញចូលរួមពីតំណាងមកពីគ្រប់បណ្តាប្រទេសអ្នកកាន់សាសនា ឥស្លាម និងបណ្តាប្រទេសអ្នកកាន់សាសនាឥស្លាមភាគច្រើន និង ភាគតិចប្រមាណជាង១៦០ប្រទេស។

សន្និសីទឥស្លាម
ពិភពលោក មានគោលបំណង ពង្រឹងនិងពង្រីកការបង្រូបបង្រួមសាមគ្គីភាពឥស្លាម និងជាមួយគ្រប់បណ្តាសាសនាទាំងអស់ដើម្បីពិភពលោក កាត់បន្ថយជំលោះបង្កើនសន្តិភាពនិងការអភិវឌ្ឍន៏។

នៅក្នុងឱកាសនោះ ជួបជាមួយថ្នាក់ដឹកនាំដែលអញ្ជើញមកពីបណ្តាប្រទេសដែលបានអញ្ជើញចូលរួមសន្និសីទឥស្កាម ពិភពលោក ឯកឧត្តម ឆាយ វណ្ណា បានជម្រាបជូនអំពី ស្ថានភាព របស់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្ន្ក្រីនៃ ព្រះរាជាណាចក្រកម្ពុជាប្រទេសមានសុខ សន្តិភាព បញ្ចប់បានសង្គ្រាមទាំងស្រុងព្រមទាំងកំពុង មានការអភិវឌ្ឍន៏ កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានធ្វើការអំពាវនាវតាមរយ:តំណាងប្រទេសដែលបានអញ្ជើញចូលរួមសន្និសីទដោយបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៏និងផ្តល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តារប្រទេសទាំងអស់ជាពិសេសកិច្ចទំនាក់ទំនងនិងបង្កើនកិច្ចសហប្រតិបត្តការលើវិស័យវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជាយើងដើម្បីបង្កើនដៃគូរពាណិជ្ជកម្ម្ម ជំរុញសេដ្ឋកិច្ចអោយមានការអភិវឌ្ឍន៏មួយកំរិតថែមទៀតនិងការបន្តរ រក្សាសុខ សន្តិភាព
សំរាប់ប្រជាពលរដ្ឋគ្រប់ៗរូប។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១