សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឆាយ វណ្ណា លេខា​ធិការ​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ និង​ពិសា​នំបញ្ចុក​សាមគ្គីភាព​ប្រកប​ដោយ​ភាព សប្បាយ​រីករាយ ជាមួយ​នឹង​បងប្អូន​ប្រជា​ពលរដ្ឋ​សាស​និក​ឥស្លាម

   ថ្ងៃទី 10 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីភាពប្រកបដោយភាព សប្បាយរីករាយ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម និងអាជ្ញាធរឃុំកោងកាងស្រុកពញាក្រែក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឆាយ វណ្ណា ក៏បានចូលចូលរួមជាមួយឯកឧត្ដម ម៉ូត យូសុះ សមាជិករដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គី នៅភូមិពោធិឥន្ទស្រុកពញា ក្រែកខេត្តត្បូងឃ្មុំផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១