សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម​ ឆាយ វណ្ណា ​លេខាធិការ​គណៈ​កម្មការ​ទី៥​ព្រឹទ្ធសភា​បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​នឹងក្រុម​ ប្រឹក្សា​ឃុំ​កោង​កាង ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០១៩

ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបប្រជុំជាមួយនឹងក្រុម

ប្រឹក្សាឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ដើម្បីស្តាប់របាយការណ៏ និងសិក្សាស្វែងយល់អំពីការអនុវត្តន៏តួនាទី

ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនិងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមក៏បាន លើកឡើង អំពីតួនាទីសំខាន់របស់ក្រុមប្រឹក្សាត្រូវបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរដោយយោងតាមផែនការ អភិវឌ្ឍ០៣ឆ្នាំរំកិលរបស់ឃុំស្របតាមតំរូវការនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញយ៉ាងខ្លាំងក្លាក្នុងការអនុវត្តគោលនយោបាយវិម្ឈការ និង វិសហ

មជ្ឈការ ដល់ថ្នាក់ក្រោមជាតិ ដើម្បីបង្ខិតសេវាអោយកាន់តែជិតនិងប្រជាពលរដ្ឋ ដើម្បីប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋអោយបានកាន់តែប្រសើរថែមទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១