សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម​ឆាយ វណ្ណា លេខា​ធិការគណៈ​កម្មការទី​៥ព្រឹទ្ធសភា ​បានអញ្ជើញ​ចូលរួម​ជាគណៈ​អធិបតី​​ក្នុង​ពិធី​​បើក​វគ្គ​​បណ្តុះ​បណ្តាល​អប់រំ​យុវជន​សហគមន៍

   ថ្ងៃទី 29 ខែមេសា ឆ្នាំ2024

ព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2019
ឯកឧត្តមឆាយ វណ្ណា លេខាធិការគណៈកម្មការទ៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំយុវជនសហគមន៍ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
វគ្គអប រំបណ្តុះបណ្តាល ស្តីពីការពង្រឹងសម្ថភាព
យុវជននេះ មានការចូលរួមពីលោក ស្រេង លី អភិបាលស្រុកក្រូចឆ្នារ និងមានការអញ្ជើញចូលរួមពីប្រធាន និងសមាជិកក្រុមព្រឹក្សាឃុំ ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្សប្រមាណ350នាក់ ។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលដល់យុវជន ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពីតួនាទី ភារកិច្ចរបស់ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្ស ត្រូវចូលរួមការអនុវត្តន៍ និងផ្សព្វផ្សាយលើការងារអប់រំ ការក្សាការពារបរិស្ថាន និងការធ្វើចំណាកស្រុកដោយស្របច្បាប់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីអោយភូមិឃុំមានសុវត្ថិភាព និងមានការការអភិវឌ្ឍន៍ រីកចំរើនថៀមទៀត។
ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់យុវជន សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ និងចូលរួមជួយដល់ការងារសង្គម និងការអភិវឌ្ឍន៍សហគមន៍។ ទន្ទឹមនោះ ឯកឧត្តមក៏ បានផ្តាំផ្ញើរដល់អជ្ញាធរ មូលដ្ឋានត្រូវបន្ត យកចិត្តទុកដាក់បន្ត បំរើសេវាជូនបងប្អូន ប្រជាពលរដ្ឋអោយបានល្អ ដើម្បីដោះស្រាយរាល់ សំណូមពរនិងតំរូវការបស់បងប្អូនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១