លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ព្រឹកថ្ងៃទី28 ខែមេសា ឆ្នាំ2019 ឯកឧត្តមឆាយ វណ្ណា លេខាធិការគណៈកម្មការទ៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអប់រំយុវជនសហគមន៍ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ វគ្គអប រំបណ្តុះបណ្តាល ស្តីពីការពង្រឹងសម្ថភាព យុវជននេះ មានការចូលរួមពីលោក ស្រេង លី អភិបាលស្រុកក្រូចឆ្នារ និងមានការអញ្ជើញចូលរួមពីប្រធាន និងសមាជិកក្រុមព្រឹក្សាឃុំ ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្សប្រមាណ350នាក់ ។ នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលដល់យុវជន ឯកឧត្តម ឆាយ វណ្ណា បានលើកឡើងអំពីតួនាទី ភារកិច្ចរបស់ប្រជាពលរដ្ឋ និងយុវជនសិស្សានុសិស្ស ត្រូវចូលរួមការអនុវត្តន៍ និងផ្សព្វផ្សាយលើការងារអប់រំ ការក្សាការពារបរិស្ថាន និងការធ្វើចំណាកស្រុកដោយស្របច្បាប់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីអោយភូមិឃុំមានសុវត្ថិភាព និងមានការការអភិវឌ្ឍន៍ រីកចំរើនថៀមទៀត។ ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវដល់យុវជន សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ និងចូលរួមជួយដល់ការងារសង្គម និងការអភិវឌ្ឍន៍សហគមន៍។ ទន្ទឹមនោះ ឯកឧត្តមក៏ បានផ្តាំផ្ញើរដល់អជ្ញាធរ មូលដ្ឋានត្រូវបន្ត យកចិត្តទុកដាក់បន្ត បំរើសេវាជូនបងប្អូន ប្រជាពលរដ្ឋអោយបានល្អ ដើម្បីដោះស្រាយរាល់ សំណូមពរនិងតំរូវការបស់បងប្អូនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១