សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី ៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយ មេភូមិ អនុភូមិ ជំនួយ ការភូមិ ក្រុមប្រឹក្សាឃុំ លោកតា និងលោកយាយចាស់ៗ

   ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ2024

ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី ៥ ព្រឹទ្ធសភា និងជាអនុប្រធានទី ១ ក្រុមការងារចុះជួយស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយ មេភូមិ អនុភូមិ ជំនួយ ការភូមិ ក្រុមប្រឹក្សាឃុំ លោកតា និងលោកយាយចាស់ៗ ។ លោកជំទាវមានប្រសាសន៍សួរសុខទុក្ខបងប្អូន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំជ្រៃលាស់ និងផ្តាំផ្ញើត្រូវថែរក្សាសុខភាពឱយបានល្អ ថែរក្សាអនាម័យកុំឱយឆ្លងជំងឺកូវីដ-19 និងជំងឺគ្រុនឈីក។ ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភ អាល់កុល ម៉ាស ក្រម៉ា សារុង ក្រណាត់ស មី ត្រីខកំប៉ុង និងថវិកា មួយចំនួន។ លោកជំទាវបានឧបត្ថម្ភ២០ម៉ឺនរៀល សំរាប់ការងាររដ្ឋបាលឃុំ និងថវិកា១០០$សំរាប់ក្រុងពាលីជួសជុលទីស្នាក់ការគណបក្សឃុំជ្រៃលាស់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១