លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
ថ្ងៃព្រហស្បតិ៍ ទី0៤ ខែ កុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឺម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃអ.ព.ស. លោកស្រី សៅ ម៉ារ៉ា សមាជិកាអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកតាព្រឹទ្ធាចារ្យតាមភូមិ នៃឃុំព្រែកតាទែននិងឃុំពញាឮ នៅសាលាឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល និងមានការចូលរួមពីសំណាក់លោក នុត ប៉ាត តំណាងលោក ថន សុវណ្ណាអភិបាលស្រុកពញាឮ លោកស្រី ឈៀន ចន្ថា លោកប្រាក់ ចន្នី សមាជិកក្រុមប្រឹក្សាស្រុកពញាឮ សរុបចំនួន៣០នាក់ ដោយបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងណែនាំអំពីការទប់ស្កាត់ជំងឺកូវីត-១៩ ភូមិឃុំមានសុវត្ថិភាព ពិសេសការដុតសំរាមបង្កជាភ្លើងឆេះព្រៃ ផ្ទះ។ល។ បន្ទាប់ពីបានបានស្តាប់របាយការណ៍ សង្ខេបរបស់តំណាង ប្រធានក្រុមប្រឹក្សាឃុំទាំង២ លោកជំទាវបានកោតសរសើរស្នាដៃការងាររបស់រដ្ឋបាលឃុំរយៈពេល២ឆ្នាំកន្លងមក ដោយលើកទឹកចិត្តលោក លោកស្រី ថ្នាក់ដឹកនាំឃុំ បន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែក រក្សាសន្តិភាពនិង អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ទោះក្នុងវិបត្តិ កូវីដ-១៩ក៏ដោយ។ លោកជំទាវបានឧបត្ថម្ភជូនសមាជិក សមាជិកាក្រុមប្រឹក្សាឃុំនិងស្មៀនឃុំម្នាក់ៗ ថវិកា ២០ ០០០រៀល សារុង១ ជូនលោកតាព្រឹទ្ធាចារ្យតាមភូមិម្នាក់ៗនូវថវិកា ១០ ០០០រៀល ខោអាវ១កំប្លេ និងឧបត្ថម្ភថវិកា១០០ ០០០រៀល សម្រាប់ប្រើប្រាស់ ក្នុងការងាររដ្ឋបាលក្នុងឃុំនីមួយៗ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១