សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ឃួន ឃុនឌី និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ចំនួន៦ទូក សរុបចំនួន១២៦នាក់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

   ថ្ងៃទី 7 ខែវិច្ឆិការ ឆ្នាំ2024

នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករទូកង ចំនួន៦ទូក សរុបចំនួន១២៦នាក់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើនលើគ្រប់វិស័យ លោកជំទាវក៏បានលើកទឹកចិត្តដល់កីឡាករទូកងទាំងអស់ឱ្យខិតខំសាមគ្គីភាពគ្នា ស្មើដៃគ្នា ដើម្បីទទួលបានជ័យជំនះ។ និងសូមអញ្ជើញបងៗ ប្អូនៗ ទាំងអស់គ្នាទៅពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះក្នុងបញ្ជើឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាពបន្តទៅទៀត។ លោកជំទាវ និងលោកឧកញ៉ាបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្រាប់ទូកងនីមួយៗទទួលបាន អង្ករ៥០ចំនួនគីឡូក្រាម មីចំនួន២កេស ត្រីខចំនួន២យួរ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ទឹកសុទ្ធចំនួន១០យួរ អាវយឺត មួក ក្រមា និងថវិកាក្នុង១ទូកងចំនួន៥០ម៉ឺនរៀល ដើម្បីត្រៀមប្រណាំងនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ស្ថិតនៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១