សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវទី បូរ៉ាស៊ី បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុកពញាឮខេត្តកណ្តាល នៅសាលាស្រុកពញាឮ

   ថ្ងៃទី 10 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា អមដំណើរដោយលោកស៊ីម សុខវិបូរ ប្រធានលេខាធិការដ្ខានសមាគមសង្គហមន្ត្រីរាជការនៃអង្គនីតិបញ្ញត្តិនៃព្រឹទ្ធសភា បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការស្រុកពញាឮខេត្តកណ្តាល នៅសាលាស្រុកពញាឮ ។ វត្តមានចូលរួមមានលោកនុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន ប្រធានក្រុមប្រឹក្សាស្រុក លោកលោកស្រីសមាជិកក្រុមប្រឹក្សានិងមន្ត្រីសាលាស្រុកចំនួន១៥នាក់។ ក្នុងកម្មវិធីនេះ លោកជំទាវប្រធាន បានប្រគល់ជូន នូវថ្នាំពេទ្យនិង បរិក្ខារពេទ្យមួយចំនួនមានថ្នាំ KAL-CEE ចំនួន66ទីប ,ថ្នាំSanafluចំនួន1,040គ្រាប់,ថ្នាំIODINEចំនួន120ដប,ថ្នាំLIANHUA QINGWEN JIAONANGចំនួន18ប្រអប់, ឧបករណ៍តេស្តរហ័ស ចំនួន 1,350 ,អាវលោកយាយចំនួន50, ទឹកត្រចៀកកាំចំនួន24ដប, និងថវិកាចំនួន850,000រៀលដោយមន្ត្រីម្នាក់ទទួលបានចំនួន50,000រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១