សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា

   ថ្ងៃទី 4 ខែធ្នូ ឆ្នាំ2024


នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិភាក្សាលើរបៀបវារៈដូមខាងក្រោម៖
១.បូកសរុបរបាយការណ៍សកម្មភាពរបស់គណៈកម្មការប្រចាំខែធ្នូ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត
២.ស្តាប់សេចក្តីរាយការណ៍ស្តីពីលទ្ធផលនៃដំណើរបេសកកម្មរបស់គណៈកម្មការទី៥ព្រឹទ្ធសភាចុះឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
៣.បិទបញ្ជីបូកសរុបថវិកាចំណូល-ចំណាយរបស់គណៈកម្មការប្រចាំឆ្នាំ២០២២
៤.បញ្ហាផ្សេងៗ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១