សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រសួងព័ត៌មាន

   ថ្ងៃទី 30 ខែតុសា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងក្រសួងព័ត៌មាន ដឹកនាំដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពី៖
១.លទ្ធផលការងារសម្រេចបានរបស់ក្រសួងក្នុងឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត
២.វិធានការនៃការគ្រប់គ្រងសារព័ត៌មាន វិទ្យុ ទូរទស្សន៍ អ្នកយកព័ត៌មានតាមបណ្តាញសង្គម (Facebook) ដែលកំពុងមានសកម្មភាពក្នុងពេលបច្ចុប្បន្ន
៣.ដំណើរការកសាងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន និងបញ្ហាផ្សេងៗពាក់ព័ន្ធវិស័យព័ត៌មាន។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១