សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភាជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រះសីហនុ

   ថ្ងៃទី 10 ខែមេសា ឆ្នាំ2024


នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជា ៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារ និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រមទាំងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តព្រះសីហនុ។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១