សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈកម្មការទី៥ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ

   ថ្ងៃទី 21 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩  វេលាម៉ោង១០ព្រឹក ​         លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈដូចខាងក្រោម៖
១- បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៥ ប្រចាំខែមិថុនា ឆ្នាំ២០១៩។
២- ព័ត៌មានលម្អិតអំពីការត្រៀមទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។
៣- បិទបញ្ជីចំណូល-ចំណាយរបស់គណៈកម្មការទី៥ ប្រចាំខែមិថុនា ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ។ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១