Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មការទី៣ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា សីលវត្តី ជិន យេន ត្រូវជាម្តាយបង្កើតលោកជំទាវ កង សៅរ៍ធន

   ថ្ងៃទី 22 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មការទី៣ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា សីលវត្តី ជិន យេន ត្រូវជាម្តាយបង្កើតលោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ ព្រឹទ្ធសភា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ និង១៥នាទី ដោយជរាពាធ ។
សពតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានជាប់មន្ទីរកិច្ចការនារីខេត្តកំពត ភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី