Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា

   ថ្ងៃទី 29 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានខេត្តកំពត ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ធន សមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ តំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ទូទាំងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា ដែលមានសមាសភាពចូលរួមសរុបចំនួន ៥០០០នាក់។
ក្នុងឱកាសនោះសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ៖

+ សម្រាប់ សិស្សប្រឡងជាប់និន្ទេស A ចំនួន៣៧នាក់ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូម៉ាក Honda Dream ២០២៣ ក្នុងម្នាក់ចំនួន១គ្រឿង សរុបចំនួន៣៧គ្រឿង និងជាមួយទឹកប្រាក់ក្នុងម្នាក់ ៤០០,០០០ រៀល

-សិស្សប្រឡងជាប់និន្ទេស B ចំនួន ៣៨៨នាក់ ស្រី២៤៤នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ២០០,០០០រៀល

-សិស្សប្រឡងជាប់និន្ទេស C ចំនួន ៩៧៦នាក់ ស្រី៦០២នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១៥០០,០០រៀល

-សិស្សប្រឡងជាប់និន្ទេស D ចំនួន ១៥៧៤នាក់ ស្រី៨៦៩នាក់ ក្នុងម្នាក់ទទួលបានទឹកប្រាក់ ១០០,០០០រៀល

-សិស្សប្រឡងជាប់និន្ទេស E ចំនួន ១៣៨១នាក់ ស្រី៦៧៧នាក់ក្នុងម្នាក់ទទួលបានទឹកប្រាក់ ៥០,០០០រៀល ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី